ជ្រើសរើសភាសា: Khmer Khmer English English
វគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី " វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណ:" ជូនអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ និងសមាជិកក្រុមលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១១ ខែឧសភា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្រ្តីជំនាញ បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី " វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណ:" ជូនអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ និងសមាជិកក្រុមលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត​បាត់ដំបង។

ព័ត៌មានទាក់ទង